អោយតែយើងស្មោះត្រង់ អោយតែយើងត្រឹមត្រូវ បើគេមកវាយយើង បើគេមកបំបាក់យើង ហេតុការណ៍នោះ វាសុទ្ធតែបានជាប្រយោជន៍មកយើងទាំងអស់ តែបើយើងដឹងថាព្រឹត្តការណ៍ទាំងឡាយ ជួយមនុស្សឬក្រុមមនុស្សអោយបានល្បី ហើយអ្នកក៏មានចិត្តធ្វើរឿងអោយកើតបានជាព្រឹត្តិការណ៍ដើម្បីទទួលបានភាពល្បី នោះអ្នកឬក្រុមអ្នកនឹងបាត់ភាពជាមនុស្សស្មោះត្រង់ នឹងបាត់ភាពជាមនុស្សត្រឹមត្រូវភ្លាម ហើយពេលនោះព្រឹត្តិការណ៍ដែលអ្នកខំបង្កើតដើម្បីរកអោយបានភាពល្បីនោះ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏អាក្រក់ នាំភាពល្អក់សៅហ្មងដល់អ្នកខំបង្កើតព្រឹត្តិការណ៍ដើម្បីទាញយកភាពល្បីនោះដោយជៀសមិនរួចឡើយ ហើយបើអ្នកនោះនៅតែបន្តក្នុងលំអានជាមនុស្សមិនស្មោះត្រង់បែបនេះមិនឈប់នោះ នោះអ្នកនឹងរលាយនៅទីបំផុត។ព្រឹត្តិការណ៍ទាំងឡាយដែលកើតក្នុងដំណើរបដិវត្តន៍ផ្នត់គំនិតរបស់យើងកន្លងមកសុទ្ធតែបានទៅជាប្រយោជន៍មកLDPយើងទាំងអស់ តើព្រោះហេតុអ្វី? ព្រោះLDPជាចលនានយោបាយដែលស្មោះត្រង់ ត្រឹមត្រូវ។ បើអ្នកត្រឹមត្រូវ គេធ្វើបាបអ្នក មាន័យថាគេបានធ្វើខុសគេធ្វើមិនល្អ ផលអាក្រក់មិនជះមកលើអ្នករងគ្រោះទេ តែផលអាក្រក់នឹងជះទៅលើអ្នកប្រព្រឹត្តិអំពើអាក្រក់ឬអ្នកបំពានគេនោះទៅវិញទេ។ តែបើជាក្រុមមនុស្សដែលមិនត្រឹមត្រូវមិនបរិសុទ្ធតួយ៉ាងCNRPវិញ ព្រឹត្តិការណ៍ដែលគេធ្វើលើបក្សនេះ មានលក្ខណៈដូចជាពស់ដែលគេវាយបាក់ឆ្អឹងខ្នងអីចឹង គឺវាទៅមុខមិនរួច ឬទៅរួចដោយលំបាកបំផុត ប៉ុន្តែបើCNRPជាបក្សស្មោះត្រង់ល្អត្រឹមត្រូវនោះ ព្រឹត្តិការណ៍ដែលគេធ្វើបាបលើCNRP នឹងបានជាប្រយោន៍ដល់បក្សនេះយ៉ាងពេញពិន្ទុ។។
https://web.facebook.com/veasna.khem.56/posts/1963896237171794
No comments:
Post a Comment