Tuesday, April 11, 2017
Tuesday, March 21, 2017
កូនខំពន្យល់ម្តាយ
😢
https://web.facebook.com/pov.sophorn.1/posts/1932534620308920
Sunday, March 19, 2017
ប្រធានក្រុមកាងារស្រុកខ្សាច់កណ្តាលធ្វើផ្ទះបណ្តើរចាក់មេក្រូបណ្តើរ
Bunthoeun Chheuy added 4 new photos.
រុះរើរួចហើយ នៅសង់ថ្មី!
ប្រធានក្រុមកាងារស្រុកខ្សាច់កណ្តាល សមនឹងទទួលបានការជួយពីពួកយើងណាស់ ជីវភាពក្រីក្រ តែទាំងប្តីទាំងប្រពន្ធសកម្មនឹងការងារយើងណាស់។ ក្តី ស្រមៃរបស់ខ្ញំថា ធ្វើខ្លួនឱ្យរឹងមាំផ្នែកសេដ្ឋកិច្ច ហើយជួយដល់ជនបង្គោលក្នុង ភូមិ ក្នុងឃុំ ក្នុងស្រុក និងក្នុងខេត្ត តែអ្វីៗបានត្រឹមតែនៅជាក្តីស្រមៃនៅឡើយ។ ជាការពិត ការងារដែលត្រូវបង្ហាញឱ្យគេដឹងតាមរយៈលទ្ធផលការងារ វាពិបាកនឹងនិយាយរៀបរាប់ណាស។ ច្បាស់លាស់ក្នុងចិត្តខ្លួនឯងថា បើខ្លួនឯង រឹងមាំ ជនបង្គោលដែលមានតម្លៃសមនឹងទទួលបានការជួយ នឹងរឹងមាំដែរ។
យើងក្រ គេមើលងាយ គេពេបជ្រាយ គេថាសព្វបែបយ៉ាងឱ្យយើង "ទៅជួយអាណា បើក្រជួយតែខ្លួនឯងមិនបានផង?" តែសូមប្រាប់ទៅវិញថា នោះគឺជាឱសថទិព្វដើម្បីឱ្យពួកយើងមានកម្លាំងបន្តដំណើរទៅមុខទៀត គឺបន្ត ដំណើរទៅជួយអំបែងក្បាលអ្នកឯងដែលថាឱ្យពួកយើង។ បើពេលនោះមក ដល់ តើអ្នកមានការឈឺចាប់អត់? តើអ្នកមានវប្បដិសារីអត់?
Saturday, March 18, 2017
ទៅបោះឆ្នោតដើម្បីអ្វី?
គណបក្សប្រជាជន
បើស្រឡាញ់ បើអាណិត បើជឿទុកចិត្ត ហ៊ុន សែន ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជន។
បើស្រឡាញ់ ហ៊ុន សែន
- បោះឆ្នោតឲ្យគណបក្សប្រជាជនដើម្បីឲ្យសម្តេចតេជោក្លាយជានាយករដ្ឋមន្រ្តីស្របតាមបំណងរបស់ សម្តេចដែលចង់បន្តកាន់អំណាចជាថ្មីម្តងទៀតនិងក្លាយជានាយករដ្ឋមន្រ្តីកាន់អំណាចយូរជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានិងពិភពលោក។
- បោះឆ្នោតឲ្យគណបក្សប្រជាជនដើម្បីឲ្យសម្តេចតេជោផ្តល់អំណោយសាលារៀន ផ្លូវលំ ផ្ទះ ស្ពាន រថយន្តសង្រ្គោះបន្ទាន់ អាហាររូបករណ៍ សៀវភៅសិក្សា ប៊ិច លុយ កង់ ម៉ូតូ ឡាន ព្រះវិហារ សាលាឆាន់ កុដ ផ្តល់អំណោយដល់អ្នកដែលមានកូនភ្លោះបីនាក់ អំណោយផ្សេងៗ ធ្វើបុណ្យកឋិន បុណ្យបញ្ចុះសីម៉ា ជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លីជាដើម ។
- បោះឆ្នោតឲ្យគណបក្សប្រជាជនដើម្បីឲ្យសម្តេចតេជោ សប្បាយចិត្ត មានកិត្តិយល មានស្នាដៃ កាន់តែច្រើនក្នុងអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើនចាក្នុងប្រវត្តិសាស្រ្ត។
បើអាណិតសម្តេចតេជោហ៊ុន សែនដែលធ្លាប់ជាកូនកសិករនិងជាក្មេងវត្តបានតស៊ូរៀនសូត្រនៅទីក្រុង(បទជីវិតក្មេងវត្ត)និងបានចូលរួមតស៊ូរំដោះជាតិពីរបបខ្មែរក្រហមយ៉ាងលំបាកហើយបានឃ្លាតពីភរិយា ដែលមានផ្ទៃពោះនិងកូនប្រុសច្បងបានស្លាប់ដោយសារគ្រូពេទ្យអមនុស្សធម៍ធ្វើឲ្យស្លាប់គឺ ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជន។
បើទុកចិត្តសម្តេចតេជោ ហ៊ុន សែន ថាអាចមានសមត្ថភាពបន្តដឹកនាំប្រទេស មានភាពស្អាតស្អំ អាចលុបបំបាត់អំពើពុករលួយ បំបាត់បក្សពួកនិយម កាត់បន្ថយភាពក្រីក្រ រក្សាការពារព្រៃឈើ ធនធានធម្មជាតិ ទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ចូលមករស់នៅ រក្សាការពាបូរណភាពទឹកដី គោរពសិទ្ធិមនុស្ស គោរពច្បាប់ ផ្តល់យុត្តិធម៍សង្គមនិងដោះស្រាយបញ្ហាផ្សេងៗ ត្រូវបោះឆ្នោតឲ្យ គណបក្សប្រជាជន។
គណបក្សសង្រ្គោះជាតិ
បើស្រឡាញ់ បើអាណិត ខ្លួនយើង គ្រួសារយើង ជាតិយើង ហើយជឿទុកចិត្តគណបក្ស សង្រ្គោះជាតិ ថាអាចធ្វើបានតាមការសន្យាត្រូវបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ។
បើស្រឡាញ់ បើអាណិតខ្លួនយើង៖
- បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងទទួលបានប្រាក់ឧបត្ថម្ភ៤ម៉ឺនរៀលក្នុងមួយខែ ប្រសិនបើយើងមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។
- បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងទទួលបានប្រាក់ឈ្នួល១៥០ដុល្លាក្នុងមួយខែ ប្រសិនបើយើងជាកម្មករ ។
- បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងទទួលបានប្រាក់ខែ២៥០ដុល្លា ប្រសិនបើ យើងជាមន្រ្តីរាជការ។
- បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងលក់ស្រូវក្នុងតម្លៃទាបបំផុត១០០០រៀលក្នុងមួយគីឡូក្រាម ប្រសិនបើយើងជាកសិករ។
- បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងទទួលបានការព្យាបាលជម្ងឺដោយឥតគិតថ្លៃ១៥ប្រសិនបើយើងជាជនក្រីក្រ។
- បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងទទួលបានឱកាសដូចគ្នាក្នុងការអប់រំនិង មុខរបរប្រសិនបើយើងជាយុវជន។
- បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងនឹងទទួលប្រេង ជីកសិកម្ម អគ្គីសនី ក្នុងតម្លៃទាប និង អត្រាការប្រាក់ទាប ប្រសិនបើយើងជាកសិកករ អាជីវករ ពាណិជ្ជករ ផលិតករ។
បើស្រឡាញ់ បើអាណិតគ្រួសារយើង៖
បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ព្រោះប្រសិនបើសមាជិកគ្រួសារយើងមានអាយុចាប់ពី៦៥ឆ្នាំឡើង ទៅជាកម្មករ មន្រ្តីរាជការ កសិករក្រីក្រ យុវជន អាជីវករ ផលិតករ ឬ ពាណិជ្ជកម្ម នោះសមាជិកគ្រួសារ យើងនឹងទទួលបានអត្ថប្រយោជន៍លើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន។
បើស្រឡាញ់ បើអាណិតជាតិយើង៖
បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីខ្លួនយើង គ្រួសារយើង គ្រួសារអ្នកភូមិយើង គ្រួសារអ្នកស្រុកយើង គ្រួសារអ្នកខេត្តយើង និង ប្រជាជនជាតិយើងទាំងអស់គ្នាដែល មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ជាកម្មករ ជាមន្រ្តីរាជការ ជាកសិករ ក្រីក្រជាយុវជន ជាអាជីវករ ជាផលិតករ ឬ ជាពាណិជ្ជកម្ម ទទួលបានអត្ថប្រយោជន៍ដូចខាងលើគឺលើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន។ លុបបំបាត់អំពើពុករលួយ រក្សាការពារព្រៃឈើ សង្គមយុត្តិធម៍ អន្តោប្រវាសន៍ខុសច្បាប់ ជាដើម។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
បើគ្រាន់តែស្រឡាញ់ បើគ្រាន់តែអាណិត បើគ្រាន់តែជឿ ខឹម វាសនា ទេ សូមកុំបោះឆ្នោតឲ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឲ្យសោះ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) មិនស្វែងរកសន្លឹកឆ្នោតទេ ប៉ុន្តែស្វែងរកការគាំទ្រគំនិត ។សន្លឹកឆ្នោតគាំទ្រLDPជាសន្លឹកឆ្នោត ដែលបង្ហាញពីការយល់ដឹងនិងការគាំទ្រគំនិត ប៉ុន្តែមិនមែនជាសន្លឹកឆ្នោត ដែលកើតចេញ ពីការធ្វើឲ្យគេស្រឡាញ់ អាណិត ជឿ ឬកុហកបោកប្រាស់នរណាម្នាក់ឡើយ។ ពិតណាស់ក្រុមLDPយើងគោរពស្រឡាញ់ប្រមុខបក្សប៉ុន្តែយើងទៅបោះឆ្នោតគាំទ្រLDPមិនផ្អែកលើសេចក្តី ស្រឡាញ់បុគ្គលទេ គឺផ្អែកលើការយល់ដឹងនិងការគាំទ្រគំនិតដែលជាមនោគមន៍វិជ្ជានយោបាយរបស់LDP។ ចំណុចចាប់ផ្តើមរបស់ LDPគឺពន្យល់ ពន្យល់ ពន្យល់ ដើម្បីផ្តល់មូលដ្ឋានសម្រាប់ពិចារណា។ បើអ្នកយល់ថាគំនិតរបស់LDPត្រឹមត្រូវហើយអ្នកគាំទ្រគំនិតទាំងនោះ អ្នកអាចទៅបោះឆ្នោត គាំទ្រគំនិតទាំងនោះប្រកបដោយការយល់ដឹង។ LDPមិនដែលសុំអង្វរឲ្យនរណាម្នាក់ បោះឆ្នោតឲ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឡើយ។ចុះអ្វីទៅជាគំនិតរបស់LDP?គំនិតចំពោះប្រភព នៃបញ្ហានិងដំណោះស្រាយ។
បញ្ហានានានៅក្នុងប្រទេសដូចជា អំពើពុករលួយ បក្ខពួកនិយម អយុត្តិធម៍សង្គម ជម្លោះដីធ្លី ការកាប់បំផ្លាញព្រៃឈើ ការបំផ្លាញធនធានធម្មជាតិ ជនអន្តោប្រវេសន៍ខុសច្បាប់ជាដើម កើតឡើងដោយសារអំណាចប្រមូលផ្តុំក្នុងកណ្តាប់ដៃបុគ្គលម្នាក់។ ច្បាប់ពុំអាចអនុវត្តលើបុគ្គលប្រមូលផ្តុំ អំណាចនិងបក្ខពួករបស់គេបានទេនៅពេលបុគ្គលនិងបក្ខពួកដែលប្រមូលផ្តុំអំណាចប្រព្រឹត្តល្មើសច្បាប់។ ច្បាប់មានតម្លៃត្រឹមតែជាសីលធម៍សម្រាប់បុគ្គលប្រមូលផ្តុំអំណាចគឺគេចង់គោរពឬមិនគោរពច្បាប់គឺ ស្រេចតែឆន្ទៈរបស់គេហើយទោះបីជាប្រព្រឹត្តកំហុសឬបទល្មើស ក៍គ្មានស្ថាប័នណាមួយហ៊ានចាប់ចង និងហ៊ានដាក់ទោសឡើយគឺពួកគេអាចនៅក្រៅសំនាញ់ច្បាប់។ បញ្ហាជាច្រើនកើតឡើងហើយអ្នក ដែលរងគ្រោះគឺប្រជាជនសាមញ្ញក្រីក្រដែលគ្មានខ្នងឬខ្សែ។ប្រជាជនរងគ្រោះដែលបង្កឡើងដោយអ្នក មានលុយឬអ្នកមានអំណាចតែងរកអន្តរាគមន៍ឬ សំណូមពរឲ្យបុគ្គលម្នាក់ជួយដោះស្រាយជានិច្ច។ ជាក់ស្តែងការបាតុកម្មភាគច្រើនតែងតែលើករូបថតលោកនាយករដ្ឋមន្រ្តីនិងភរិយារបស់គាត់ដោយទទួច សុំឲ្យជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហា។
ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងដោយសារអំណាចប្រមូលផ្តុំគឺត្រូវកាត់បន្ថយអំណាចរដ្ឋ(អំណាចអ្នកដឹកនាំ)ដោយប្រើប្រាស់យន្តការ៨ចំណុច ។ យន្តការ៨ចំណុចអាចអនុវត្តទៅបានលុះត្រាតែ ប្រជាជនខ្មែរយើងមានចំនួនចាប់ពីពី៥០%+១ឡើងទៅគាំទ្រ និង យល់ថាប្រភពនៃបញ្ហា គឺអំណាចប្រមូលផ្តុំ ហើយយន្តការ៨ចំណុចអាចបំបែកអំណាចប្រមូលផ្តុំ។ យន្តការ៨ចំណុច ជាវិធានការណ៍សម្រាប់កាត់បន្ថយអំណាយរដ្ឋនិងធ្វើឲ្យរាស្រ្តមានអំណាចដែលយើងហៅថាសង្គម ប្រជាធិបតេយ្យ។ ម៉្យាងវិញទៀតយន្តការ៨ចំណុចជាឧបករណ៍សម្រាំងយកតែមនុស្សល្អ សម្រាប់មកដឹកនាំប្រទេស ។ដូច្នេះហើយយើងស្វែងរកការគាំទ្រគំនិតឲ្យបាន៥០%+១។ គោលគំនិតបី សំខាន់ៗក្នុងការពន្យល់របស់LDP គឺ ប្រជាធិបតេយ្យ កិច្ចប្រតិបត្តិព្រះធម៍ និង សីលធម៍សង្គម។
សង្គមប្រជាធិបតេយ្យត្រូវតែមាននិតិរដ្ឋជាដាច់ខាត
ទស្សនៈលោកRousseau ចំពោះប្រជាធិបតេយ្យ
គោលការណ៍នៃប្រជាធិបតេយ្យគឺប្រជាជនទាំងមូលជាម្ចាស់នៃអធិបតេយ្យហើយប្រជាជនជាអ្នក ប្រើប្រាស់អធិបតេយ្យនោះ។ប្រជាជនអាចប្រើប្រាស់អធិបតេយ្យតាមរយៈការបង្កើតច្បាប់។ច្បាប់ជា ប្រភពនៃសេរីភាពហើយប្រភពនៃច្បាប់គឺជាឆន្ទៈទូទៅរបស់ប្រជាជនទាំងអស់។លោកRousseau បានលើកជាឧទាហរណ៍ថាប្រសិនបើរដ្ឋមួយមានប្រជាពលរដ្ឋចំនួន១០,០០០នាក់នោះសមាជិកម្នាក់ៗ នៃរដ្ឋនោះមានចំណែក១/១០,០០០នៃអំណាចកំពូល។ច្បាប់ជាឆន្ទៈទូទៅរបស់ប្រជាជនទាំងអស់ ដូច្នេះច្បាប់ត្រូវធ្វើឡើងក្នុងគោលដៅទូទៅសម្រាប់គោលការណ៍ធំៗដែលជាកិច្ចការរបស់រដ្ឋាភិបាល។ ច្បាប់សម្រាប់ប្រជាជនទាំងអស់យកទៅអនុវត្ត។ ច្បាប់ដែលប្រជាជនមិនបានអនុម័ត ពុំមែនជាច្បាប់ទេ ហើយបើរាស្រ្តមិនបានអន្តរាគមន៍ដោយផ្ទាល់យ៉ាងហោចណាស់ក៍មានប្រជាមតិទទួលស្គាល់យល់ព្រម ពីប្រជារាស្ត្រដែរ។
លោក Rousseau គិតថាច្បាប់មិនអាចមានគ្រោះថ្នាក់ចំពោះសេរីភាពរបស់បុគ្គលទេព្រោះច្បាប់សម្រេច ដោយមនុស្សទាំងអស់គ្នាហើយអនុវត្តន៍ចំពោះមនុស្សទាំងអស់គ្នាដូច្នេះមិនមានបច្ច័យណាមួយដែល មនុស្ស ទាំងអស់សម្រេចអ្វីមួយដែលឲ្យទោសដល់មនុស្សទាំងអស់នោះទេ។
ប្រទេសដែលតូចហើយមានប្រជាជនតិចគេអាចអនុវត្តប្រជាធិបតេយ្យដោយផ្ទាល់បានតែប្រទេសដែល មានប្រជាជនយ៉ាងច្រើននោះគេពិតជាពិបាកអនុវត្តប្រព័ន្ធប្រជាធិបតេយ្យដោយផ្ទាល់ណាស់។ ចំពោះបញ្ហានេះលោក Rousseau បានលើកឡើងនុវអនុសាសន៍បច្ចេកទេសមួយចំនួន៖
- ច្បាប់ដែលសំខាន់ៗរបស់រដ្ឋត្រូវតែប្រជារាស្រ្តសម្រេចតាមរយៈការធ្វើប្រជាមតិ
- ចំពោះបញ្ហាដែលមិនសំខាន់គេអាចប្រគល់ឲ្យអ្នកតំណាងរាស្រ្ត។
- ការជ្រើសរើសអ្នកតំណាងរាស្រ្តត្រូវកម្រិតពេលវាលា ពីព្រោះអ្នកតំណាងរាស្រ្តដែលត្រូវបានគេជ្រើសរើសច្រើនលើកច្រើនសារ នោះនឹងមានមុខរបបជាអ្នកតំណាងរាស្រ្តជាមិនខាន។
- ត្រូវបង្កើតច្បាប់ដាក់ទោសចំពោះអ្នកតំណាងរាស្រ្តដែលមិនគោរពតាមឆន្ទៈរបស់ប្រជាជន និងមិនបានអនុវត្តតាមកម្មវិធីរបស់ខ្លួន។
នៅពេលដែលច្បាប់ត្រូវបានអនុម័តតាមរយៈមនសិការរបស់ប្រជាពលរដ្ឋទាំងមូល ច្បាប់ត្រូវតែ យកទៅអនុវត្តយ៉ាងតឹងរឹងជាទីបំផុត។បើច្បាប់មិនអាចអនុវត្តចំពោះមនុស្សទាំងអស់នោះមិន មែនប្រជាធិបតេយ្យឡើយ។រដ្ឋាភិបាលជាអ្នកប្រតិបត្តិច្បាប់ដែលប្រជាជនជាអធិបតី។អធិបតេយ្យ របស់ប្រជាជនស្ថិតនៅក្នុងអំណាចនិតិបញ្ញត្តិដែលជាអំណាចធ្វើច្បាប់និងលប់ច្បាប់។
របបនយោបាយ
របបប្រជាធិបតេយ្យជារបបមួយដែលល្អឥតខ្ចោះ ប្រសិនបើរបបនយោបាយនោះអាចធ្វើឲ្យអំណាច និតិបញ្ញត្តិនិងអំណាចប្រតិបត្តិមាន Checks and Balances។ លោក Rousseau យល់ឃើញថា បើប្រជារាស្រ្តមានការយល់ដឹងខ្ពស់ ទើបប្រជាធិបតេយ្យមានដំណើរការទៅល្អ។រដ្ឋាភិបាល ប្រជាធិបតេយ្យជារដ្ឋាភិបាលសម្រាប់ប្រជារាស្រ្តដែលជាបញ្ញាជន មានន័យថាមិនមែនរដ្ឋាភិបាលសម្រាប់ មនុស្សឬពលរដ្ឋល្ងង់ទេ។
មេប៉ូលីសស្រីជនជាតិប្រេស៊ីលម្នាក់ដែលបានធ្វើជាប្រធានប៉ូលលីសជាង១៧ឆ្នាំមកហើយបានមាន ប្រសាសន៍ថា៖ហេតុអ្វីបានជាខ្ញុំធ្វើជាមេប៉ូលីស? ពីព្រោះខ្ញុំពិតជាជឿថារបបប្រជាធិបតេយ្យពិត ប្រាកដត្រូវការការអនុវត្តច្បាប់ដ៍ខ្លាំងខ្លាមួយដោយហេតុនេះហើយខ្ញុំបានខិតខំធ្វើការយ៉ាងខ្លាំង ពីព្រោះ ក្នុងនាមជាសមាជិកនៃអ្នកអនុវត្តច្បាប់របស់រដ្ឋាភិបាល ខ្ញុំត្រូវការការពារប្រជាជនខ្ញុំ យើងត្រូវតែកែប្រែច្បាប់ឲ្យមានប្រសិទ្ធិភាពបើមិនអញ្ចឹងទេយើងមានប្រជាធិបតេយ្យតែនៅលើ ក្រដាសតែប៉ុណ្ណោះ។យើងត្រូវការការបង្ហាញពិតប្រាកដចំពោះការងាររបស់យើងការពារការងារនោះ ដើម្បីឲ្យមាន លទ្ធិប្រជាធិបតេយ្យពិតប្រាដក។(វិទ្យុVOAសំឡេងសហរដ្ឋអាមេរិច 06/April/2013)
និតិរដ្ឋជាប្រទេសដែលមានច្បាប់និងការអនុវត្តច្បាប់យ៉ាងតឹងរឹង។ច្បាប់ការពារនិងបំរើផលប្រយោជន៍ របស់ប្រជាជនទូទៅទាំងអស់គ្នាព្រោះច្បាប់ត្រូវបានបង្កើតឡើងដោយប្រជាជនឬតំណាងពិតប្រាកដ របស់ប្រជាជន។ដូច្នេះការអនុវត្តតាមច្បាប់បានត្រឹមត្រូវគឺជាការការពារនិងបំរើផលប្រយោជន៍របស់ ប្រជាជននៅក្នុងប្រទេសទាំងអស់គ្នា។ភាពធូរលុងក្នុងការអនុវត្តច្បាប់ធ្វើឲ្យមនុស្សមួយក្រុមតូចដែល មានអំណាចនិងលុយកាក់នៅក្នុងប្រទេសទទួលបានផលលើសលប់តាមរយៈអំពើទុច្ចរិត ប៉ុន្តែបណ្តាល ឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនភាគច្រើនបំផុត។អ្នកដែលរស់នៅក្នុងប្រទេសនិតិរដ្ឋស្ថិត នៅក្រោម ច្បាប់ ទាំងអស់គ្នាដោយគ្មាននរណាម្នាក់អាចនៅក្រៅសំនាញ់ច្បាប់បានឡើយ។
មនុស្សមួយក្រុមតូចដែលស្ថិតនៅក្រៅសំនាញ់ច្បាប់អាចបំពានឬល្មើសច្បាប់ហើយគ្មានស្ថាប័នណាមួយ អាចដាក់ទ័ណ្ឌកម្មបានឡើយព្រោះគ្រប់ស្ថាប័នសំខាន់ៗដូចជា ប៉ូលីស ទាហាន ប្រព័ន្ធតុលាការ ជាដើម ត្រូវបានគ្រប់គ្រងដោយបក្ខពួករបស់ខ្លួនតាមរយៈអំណាចនិងលុយកាក់ នោះបណ្តាលឲ្យមានភាពធូរលុង ក្នុងការអនុវត្តច្បាប់។ កាលណាមានភាពធូរលុងក្នុងការអនុវត្តច្បាប់អ្នកដែលមានអំណាច អ្នកមានលុយ ស្រូបទាញ កេងប្រវ័ញ្ចជាតិ ហើយអ្នកដែលក្រីក្រគ្មានលុយគ្មានអំណាចជាអ្នករងគ្រោះ។
តើត្រូវធ្វើដូចម្តេចដើម្បីធ្វើឲ្យសង្គមក្លាយជាសង្គមនិតិរដ្ឋ? គឺត្រូវបំបែកអំណាចរដ្ឋ ឬ កាត់បន្ថយអំណាច អ្នកដឹកនាំ។ តើដើម្បីកាត់បន្ថយអំណាចរដ្ឋត្រូវធ្វើដូម្តេច? សម្រាប់ក្រុមសម្ព័ន្ធយល់ឃើញថាក្នុង កាលៈទេសៈកម្ពុជាបច្ចុប្បន្នត្រូវប្រើប្រាស់ យន្តការ៨ចំណុចដើម្បីកាត់បន្ថយអំណាចរដ្ឋ។
នយោបាយមិនមែនជាមុខរបររកស៊ីទេ តែជាការងារជួយសង្រ្គោះ
អត្ថបទខាងក្រោមដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ
នៅកម្ពុជា មានវិបត្តិសង្គមជាច្រើនដែលត្រូវគេមើលឃើញថាមានប្រភពចេញពីនយោបាយក្នុងនោះការចំណាយដើមទុនដើម្បីធ្វើនយោបាយគឺជាបញ្ហាដ៏សំខាន់មួយដែលគេមិនអាចមើលរំលងបាន។ ជាទូទៅ នៅពេលដែលអ្នកនយោបាយចំណាយប្រាក់ច្រើន ពួកគេនឹងច្បាស់ជាត្រូវ «ស្រង់ដើម» តាមគ្រប់រូបភាពដែលអាចធ្វើបាន។ នេះជាវដ្តសង្សារដែលវិលវល់ចុះឡើងរវាងពិភពនយោបាយ និងបញ្ហាសង្គមដែលគួរតែមានដំណោះស្រាយ។
ចុងក្រោយនេះ ការតថ្លៃគ្នារឿងលុយកាក់ដើម្បីមុខតំណែងឬដើម្បីអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងល្អ ហាក់បីដូចជាស្ងប់ស្ងៀមបន្តិចបើធៀបទៅនឹងកាលពីប៉ុន្មានអាណត្តិមុន។ ប៉ុន្តែ «ទឹកស្ងប់ក៏មិនមែនមានន័យថាគ្មានត្រីនោះដែរ» យ៉ាងណាមិញ បញ្ហាលុយកាក់នៅតែជារឿងសំខាន់ដដែលនៅក្នុងពិភពនយោបាយកម្ពុជា បើទោះបីជាវាមិនសូវជាពុះកញ្ជ្រោលចេញមកក្រៅខ្លាំងដូចពីមុនក៏ដោយ។
ប្រាក់ គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយសំខាន់ៗទាំងឡាយ ដើម្បីឈានទៅប្រឡូកក្នុងឆាកនយោបាយ។ នៅកម្ពុជា គណបក្សនយោបាយនីមួយៗពឹងផ្អែកទាំងស្រុងទៅលើប្រភពធនធានហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ហេតុដូច្នេះហើយបានជាអ្នកនយោបាយត្រូវតែចំណាយប្រាក់ទៅតាមឋានៈ តួនាទីដែលខ្លួនមាន ឬដែលខ្លួនរំពឹងថានឹងទទួលបាន។
ជាទូទៅ គណបក្សនីមួយៗមានប្រភពហិរញ្ញវត្ថុសំខាន់ពីរ៖ ទី១ គឺការដាក់ទុនរបស់អ្នកនយោបាយម្នាក់ៗ និងទី២ គឺការកៀងគរពីប្រភពផ្សេងៗ ជាពិសេសពីអ្នកដែលមានសមានចិត្តជាមួយគណបក្សនោះ។ សម្រាប់គណបក្សកាន់អំណាច បញ្ហាហិរញ្ញវត្ថុមិនសូវជាចោទឡើយ ពីព្រោះអ្នកនយោបាយសុទ្ធតែជាអ្នកមានប្រាក់ រីឯអ្នកដែលមានសមានចិត្តជាមួយគណបក្សនេះភាគច្រើនជាអ្នកជំនួញធំៗដែលសម្បូរប្រាក់យ៉ាងហូរហៀរ។
ប៉ុន្តែ សម្រាប់គណបក្សក្រៅររដ្ឋាភិបាលវិញ បញ្ហាហិរញ្ញវត្ថុគឺជាចំណោទយ៉ាងធំធេងមួយ។ ចំណោទនៅត្រង់ថា សកម្មជននយោបាយក៏មិនសូវសម្បូរប្រាក់ រីឯប្រភពចំណូលផ្សេងទៀតក៏មិនសូវជាសម្បូរបែប។ ប្រភពចំណូលមួយភាគធំបានមកពីការរៃអង្គាសពីសហគមន៍ខ្មែរនៅក្រៅប្រទេស។ ហេតុដូច្នេះហើយបានជាកន្លងទៅ បញ្ហាលុយកាក់ច្រើនតែផ្ទុះចេញពីគណបក្សក្រៅរដ្ឋាភិបាល។
សម្រាប់ក្រុមអ្នកវិភាគបញ្ហាសង្គមកម្ពុជា មានវិបត្តិសង្គមធំធេងណាស់ដែលកើតចេញពីការដាក់ទុននៅក្នុង«ជំនួញនយោបាយ»។ សម្រាប់គណបក្សកាន់អំណាច តំណាងរាស្ត្រឬប្រធានក្រុមការងារដែលទទួលបន្ទុកមណ្ឌលបោះឆ្នោតនីមួយៗ ត្រូវចំណាយប្រាក់យ៉ាងច្រើនសម្រាប់ចុះមូលដ្ឋានជួបប្រជាពលរដ្ឋជាប្រចាំផង និងជាពិសេសសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតតែម្តង។ ដូច្នេះ ពួកគេច្បាស់ជាត្រូវសម្លឹងរកប្រភពចំណូលមកវិញឲ្យបានច្រើនដែរ។ តើនេះមិនមែនជាប្រភពនៃអំពើពុករលួយទេឬ?
រីឯអ្នកជំនួញធំៗដែលផ្តល់ហិរញ្ញវត្ថុដល់គណបក្សនយោបាយក៏ត្រូវប្រឹងរកចំណូលមកវិញឲ្យបានច្រើនដែរ ដើម្បីប៉ះប៉ូវការខាតបង់ទៅលើនយោបាយ។ ពួកគេក៏ត្រូវការឥទ្ធិពលរបស់អ្នកនយោបាយ ដើម្បីការពារមុខជំនួញរបស់ខ្លួនដែរ ពីព្រោះវាជារឿងធម្មតាទេដែល«អ្នកជំនួញតែងរកផលចំណេញ»។ ទីបំផុត ផលវិបាកនឹងធ្លាក់ទៅលើសង្គមទាំងមូលក្នុងនោះ អ្នកក្រីក្ររងផលប៉ះពាល់ខ្លាំងជាងគេ។ វាមិនខុសអ្វីពីសុភាសិតដែលថា«ច្របាច់កចិន លៀនអណ្តាតខ្មែរនោះឡើយ»។
ស្ថានភាពមិនខុសគ្នាប៉ុន្មានឡើយសម្រាប់គណបក្សក្រៅរដ្ឋាភិបាល ជាពិសេសគឺបក្សប្រឆាំងតែម្តង។ ការចំណាយប្រាក់ទៅលើនយោបាយបានក្លាយជាប្រភពនៃបញ្ហារាប់រយជំពូក។ អ្នកខ្លះបានចំណាយទ្រព្យធនអស់រលីងពីខ្លួន តែទីបំផុត មុខតំណែងអ្វីក៏មិនទទួលបានដែរ។ អ្នកទាំងនោះត្រូវធ្លាក់ខ្លួនក្រីក្រកាន់តែខ្លាំង ហើយអ្នកខ្លះក៏មានបញ្ហាក្នុងគណបក្សរហូតត្រូវគេបណ្តេញចេញ ឬត្រូវបង្ខំចិត្តដើរចេញដោយខ្លួនឯង។ នេះជាអ្វីដែលគេហៅថា «ប្រាក់ក៏បង់ ថង់ក៏ដាច»។ រីឯអ្នកដែលនៅមានលទ្ធភាព ចេះតែបន្តប្រឹងប្រែងដោយសង្ឃឹមថា ថ្ងៃណាមួយពួកគេអាចស្រង់ដើមវិញបាន។
ដូច្នេះ ដើម្បីចាកចេញពីវដ្តសង្សារនេះ អ្នកនយោបាយគួរតែត្រូវចៀសផុតពីការចាប់បង្ខំឲ្យចំណាយប្រាក់ផ្ទាល់ខ្លួនសន្ធឹកសន្ធាប់បែបនេះតទៅទៀត។ ក្នុងន័យនេះ កម្ពុជាគួរមានច្បាប់មួយដើម្បីកំណត់ពីហិរញ្ញវត្ថុបក្សនយោបាយឲ្យបានច្បាស់លាស់។ ទន្ទឹមនឹងនោះដែរ អ្នកនយោបាយខ្មែរគួរផ្លាស់ប្តូរផ្នត់គំនិតមួយជាចាំបាច់៖ នោះគឺនយោបាយមិនមែនជាមុខជំនួញដើម្បីស្វែងរកផលចំណេញផ្ទាល់ខ្លួនទេ តែអ្នកនយោបាយត្រូវមានទំនួលខុសត្រូវដ៏ធំបំផុត ចំពោះមុខប្រទេសជាតិ និងប្រជាជន។
ប្រសិនបើទំនួលខុសត្រូវដ៏ធំនេះត្រូវបានគ្របដណ្តប់ដោយផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រសិនបើនយោបាយនៅតែត្រូវគេចាត់ទុកជាមុខជំនួញ វិបត្តិសង្គមដែលជាផលវិបាកនៃការចំណាយប្រាក់របស់អ្នកនយោបាយនឹងនៅតែបន្តកើតឡើង គ្មានទីបញ្ចប់ឡើយ៕ ( ដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ
Tuesday via mobile
គោលដៅរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាព គ្នាក្នុងភាពជាម្ចាស់ប្រទេសដែលក្នុងនោះដែរគឺវាបានក្ដោបនៅអត្ថន័យ២គឺ ពាក្យថា ស្មើភាពគ្នា និងភាព ជាម្ចាស់ប្រទេសដែលវាឆ្លុះបញ្ចាំងពីបញ្ហាក្នុងសង្គម។ការរស់នៅដោយស្មើភាពគ្នា ជារៀងមកពលរដ្ឋខ្មែរ មិនធ្លាប់រស់នៅដោយស្មើភាពគ្នានោះទេ ទាំងឳកាសអភិវឌ្ឍន៍ខ្លួន ការទទួលសេវាសង្គម ឬ នៅចំពោះមុខ ច្បាប់ឡើយ។ ប៉ុន្តែបើគេងើបឡើងរើបំរះពីបញ្ហានេះ គេក៏រើជាមួយចលនាណាមួយដោយគ្មានការយល់ដឹង និងទិសដៅច្បាស់លាស់នោះដែរដែលចុងក្រោយលទ្ធផលនៃការចូលរួមរបស់ពួកគេបានត្រឹមតែនាំអោយ អ្នកនយោបាយទាំងនោះបង្កើតជាសង្គមមានវណ្ណៈអ្នកដឹកនាំ និង ប្រជារាស្រ្តស្ថិតក្រោមរូបភាព ប្រជាធិបតេយ្យ តែធាតុពិត វាជាការប្រមូលផ្ដុំអំណាចទៅមនុស្សមួយក្រុមប៉ុណ្ណោះ។ ការរស់នៅក្នុង ភាពជាម្ចាស់ប្រទេសជាទូទៅប្រជាពលរដ្ឋខ្មែរមិនបានយល់ដឹង ឬ ចាត់ទុកខ្លួន ជាម្ចាស់ប្រទេសនោះទេ បើទោះជាពួកគេជាម្ចាស់តាមផ្លូវធម្មជាតិដែលខ្លួនកើតមកលើទឹកដីនេះដូចគេដូចឯងនិងជាម្ចាស់ទៅតាម ផ្លូវច្បាប់ដែលធានាដោយរដ្ឋធម្មនុញ្ញក៏ដោយ។ ផ្ទុយមកវិញពួកគេបែជាចាត់ទុកខ្លួនគ្រាន់តែជាអ្នកកើត មកលើទឹកដីនេះ ប៉ុណ្ណោះពួកគាត់ហាក់ដូចជា គ្មានកាតព្វកិច្ច និងទំនួលខុសត្រូវអ្វីឡើយចំពោះទឹកដីនេះ ព្រោះគាត់យល់ថាកិច្ចការអភិវឌ្ឍន៍ កិច្ចការពារ និងកិច្ចការបំផ្លាញសង្គម វាជារឿងរបស់អ្នកនយោបាយ មួយក្រុម ឬ រដ្ឋាភិបាលប៉ុណ្ណោះ។គាត់ដឹងតែម្យ៉ាងគត់គឺ ការទទួលខុសត្រូវ លើសេចក្ដីសុខក្នុងក្រុម គ្រួសារ របស់គាត់ប៉ុណ្ណោះ។
មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ប្រទេសនឹងមិនអាចមានឡើយ ដរាបណាប្រជាពលរដ្ឋខ្មែរនៅតែបន្តជីវិតតាមលំអានខាងលើនោះ។ការធ្វើនយោបាយមិនមែនជាមុខរបរ រកស៊ីនោះទេ វាក៏មិនមែនជារឿងរបស់មនុស្សមួយក្រុមនោះដែរ វាគឺជាកិច្ចការងារសង្គ្រោះប្រទេស សង្គ្រោះប្រជាជន ហើយវាតំរូវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមគ្នាធ្វើប្រកបដោយការយល់ដឹង។
បើអ្នកជួយមនុស្សម្នាក់អោយមានហូប ចុកគ្រប់គ្រាន់ រួចផុតពីគ្រោះថ្នាក់នោះ តើបុណ្យកុសលនោះ វាធំណាស់ទៅហើយ ចុះទំរាំនយោបាយជួយមនុស្សទូទាំងប្រទេសទៀតនេះ វាមានទំហំប៉ុណ្ណាទៅ?
បើអ្នកជួយមនុស្សម្នាក់អោយមានហូប ចុកគ្រប់គ្រាន់ រួចផុតពីគ្រោះថ្នាក់នោះ តើបុណ្យកុសលនោះ វាធំណាស់ទៅហើយ ចុះទំរាំនយោបាយជួយមនុស្សទូទាំងប្រទេសទៀតនេះ វាមានទំហំប៉ុណ្ណាទៅ?
LDP មិនស្វែងរកសន្លឹកឆ្នោត ប៉ុន្តែស្វែងរកការគាំទ្រគំនិត
គណបក្សប្រជាធិបតេយ្យតែងប្រកាសថា ការចេញទៅឃោសនានយោបាយ មិនមែនដើម្បីស្វែងរក សន្លឹកឆ្នោតទេ ប៉ុន្តែជាការស្វែងរកការគាំទ្រគំនិត។ ចុះចាំបាច់បង្កើតគណបក្សនិងឈរឈ្មោះបោះឆ្នោត ធ្វើអ្វី បើមិនចង់បានសន្លឹកឆ្នោត? ហើយហេតុអ្វីបានជាមានអ្នកបោះឆ្នោតឲ្យកាលពីឆ្នាំ២០០៨ និង ២០១២? បើចង់ដឹងច្បាស់សូមបន្តការអានដូចតទៅ៖
ការស្វែងរកសន្លឹកឆ្នោត
អ្វីដែលអ្នកនយោបាយមុនធ្វើគឺធ្វើយ៉ាងណាឲ្យតែបានសន្លឹកឆ្នោតដូចជា ទិញសន្លឹកឆ្នោតក្រោមរូបភាពជា អំណោយ បំភាន់ បំភ័យ លាបពណ៍ អុជអាល ញុះញង់ កុហកបោកប្រាស់គ្រប់មធ្យោបាយតាមតែ អាចធ្វើបានទោះបីជាសកម្មភាពទាំងនោះទុច្ចរិតក៍គេនៅតែធ្វើដើម្បីសន្លឹកឆ្នោត។ គណបក្សមួយចំនួន បានបង្ខំឲ្យសមាជិក ឬ អ្នកស៊ីនុយពីបក្សរបស់គេស្បថថានឹងបោះឆ្នោតឲ្យបក្សរបស់គេ។
ជាក់ស្តែង កាលពីមុនពេលបោះឆ្នោតឆ្នាំ២០១២ គណបក្សសម រង្ស៊ីបានលាបពណ៍គណបក្សសិទ្ធិមនុស្ស ថាជាអាយ៉ងរបស់គណបក្សប្រជាជនដើម្បីកុំឲ្យប្រជាជនបោះឆ្នោតឲ្យបក្សសិទ្ធិមនុស្សហើយបោះឆ្នោតឲ្យ បក្សសមរង្ស៊ីវិញ។ នៅឆ្នាំ២០០៨ កម្មវិធីរាជានិយមដែលជាកម្មវិធីរបស់គណបក្សនរោត្តម រណឬទ្ធិ ក៍បានចោទប្រកាន់លោក កឹម សុខា ប្រធានបក្សសិទ្ធិមនុស្សជាអាយ៉ងបក្សប្រជាជន។ នេះជាការ លាបពណ៍បក្សដទៃដើម្បីបានសន្លឹកឆ្នោត។ នៅខែកញ្ញា ឆ្នាំ ២០១១ អជ្ញាធរបានរុះរ៉ើផ្ទះសម្បែង អ្នកបឹងកក់ នៅពេលនោះលោក សួង សុភ័ណដែលជាប្រធានយុវជនគណបក្សសម រង្ស៊ីបានឆ្លៀតឱកាស ចូលរួមញុះញង់ឲ្យយុវជនក្មេងៗនៅបឹងកក់គប់ដុំថ្មលើគ្រឿងចក្ររុះរ៉ើ និង ប៉ូលីស ហើយត្រូវបានប៉ូលីស វាយបែកក្បាលហូរឈាម( បើចង់ដឹងច្បាស់សូមមើលវិដេអូដែលថតនិងផ្សាយដោយវិទ្យុអាស៊ីសេរី ដែលបង្ហាញសកម្មភាពលោក សួង សុភ័ណ ឆ្កាដៃឆ្កាជើងស្រែកឲ្យក្មេងៗធ្វើសកម្មភាពប្រឆាំងប៉ូលីស)។ នេះជាការញុះញង់ដើម្បីធ្វើឲ្យប្រជាជនស្អប់រដ្ឋាភិបាលនិងបោះឆ្នោតឲ្យបក្សប្រឆាំងវិញ។
ចំណែកបក្សកាន់អំណាចប្រើប្រាស់វិធីសាស្រ្តអុជអាលបំបែកបំបាក់បក្សប្រឆាំងទាំងពីរតាមរយៈការ បញ្ចេញសារសំឡេងនៃការសន្ទនារវាងលោកនាយករដ្ឋមន្រ្តីនិងលោក កឹម សុខា។ បក្សកាន់អំនាច ចែកនុយក្រោមរូបភាពជាអំណោយដូចជា សារ៉ុង ក្រម៉ា ប៊ីចេង និង លុយជាដើមដើម្បីបានសន្លឹកឆ្នោត។ កំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៣នេះ ក្រុមការងារគណបក្សប្រជាជនបានស្វែងរកសន្លឹកឆ្នោត តាមរយៈការធ្វើពិធីងូតទឹកឲ្យចាស់ៗ ព្រោះចាស់ៗមួយចំនួនបានងាករេទៅគាំទ្របក្សប្រឆាំងដែលសន្យា ផ្តល់ប្រាក់ឧបត្ថម្ភដល់ចាស់ៗចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ៤ម៉ឺនរៀលក្នុងមួយខែ។ម៉្យាងវិញទៀតគេបំភាន់ ប្រជាជនដោយប្រៀបធៀបតួនាទីក្នុងការកសាង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹកជាដើមរបស់រដ្ឋាភិបាល ជាមួយគណបក្សប្រឆាំងដែលមានតែតួនាទីឃ្លាំមើលការ អនុវត្តរបស់រដ្ឋាភិបាល។មិនត្រឹមតែប៉ុណ្ណោះ អនុប្រធានគណបក្សកាន់អំណាចថែមទាំងគំរាម ដកហូត យកមាស៊ីនបូមទឹកវិញ និងឈប់ធ្វើបុណ្យប្រសិនគណបក្សរបស់គាត់ចាញ់ឆ្នោត។ បក្សកាន់អំនាច តែងរំលឹកថ្ងៃ៧មករាដើម្បីឲ្យប្រជាជនសងគុណតាមរយៈសន្លឹកឆ្នោត។ ទស្សនៈវិទូចិន ខុង ជឺ បានលើកឡើងថា គុណដែលយើងធ្វើចំពោះអ្នកដទៃនឹងរលាយសាបសូន្យនៅពេលយើង ទាមទារឲ្យគេ សងគុណយើងវិញ។ នេះបញ្ជាក់យ៉ាងច្បាស់ថាអ្នកនយោបាយមួយចំនួនខិតខំធ្វើអ្វីគ្រប់យ៉ាងប៉ុន្តែក្នុង គោលបំណងឲ្យប្រជាជនស្រឡាញ់ដើម្បីបានសន្លឹកឆ្នោតតែប៉ុណ្ណោះមិនមែនកើតឡើងដោយសារកាតព្វ កិច្ចឬ ក្តីអាណិតស្រឡាញ់ពិតប្រាកដចំពោះជនរួមជាតិឡើយ។នេះមានន័យថាអ្វីដែលគេធ្វើគឺដើម្បីប្តូរ យកសន្លឹកឆ្នោតដែលជាប្រយោជន៍អំណាចផ្ទាល់ខ្លួន។
ការស្វែងរកការគាំទ្រគំនិត
គណបក្សនយោបាយគឺជាមនុស្សមួយក្រុមដែលមានគំនិតទស្សនៈដូចគ្នា ឬ ស្រដៀងចំពោះអ្វីដែល រដ្ឋាភិបាលគួរធ្វើហើយរួមគ្នាបង្កើតជារចនាសម្ព័ន្ធដឹកនាំនិងធ្វើសកម្មភាពស្វែងរកការគាំទ្រគំនិតនោះពី មហាជនបន្ថែមទៀតដើម្បីឲ្យប្រជាជនចូលរូមនិងឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលអាចអនុវត្តនូវគំនិតទាំងនោះ បាន។មនុស្សមួយក្រុមតូចមិនអាចឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលបានឡើយ ទាល់តែស្វែងរកការគាំទ្រគំនិត ឲ្យបានចាប់ពី៥០%+១ឡើងទៅ។ ក្នុងប្រទេសប្រជាធិបតេយ្យពិតប្រាកដ ការស្វែងរកការគាំទ្រគំនិត ត្រង់នេះសំដៅទៅលើការស្វែងរកការគាំទ្រគោលនយោបាយ ឬ យន្តការរបស់គណបក្សសម្រាប់យកទៅ អនុវត្តនៅពេលឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ដើម្បីទទួលបានការគាំទ្រលុះត្រាតែពន្យល់ពីអត្ថប្រយោជន៍ នៃគំនិតនោះពេលត្រូវបានអនុវត្ត។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយល់ឃើញថាប្រភពនៃបញ្ហាទាំងឡាយគឺបណ្តាលមកពីអំណាច ប្រមូលផ្តុំលើមនុស្សម្នាក់ ហើយទស្សនៈដើម្បីដោះស្រាយបញ្ហាគឺ ត្រូវបំបែកអំណាចអ្នកដឹកនាំឬ បន្ថយអំណាច អ្នកដឹកនាំ តាមរយៈយន្តការ៨ចំណុច។
លក្ខណៈគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គោលដៅ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយធ្វើឲ្យសម្រេចបានតាមរយៈការអនុវត្តយន្តការ៨ចំណុច។
ចំណុចចាប់ផ្តើម ពន្យល់ពីប្រជាធិបតេយ្យ សីលធម៍សង្គម កិច្ចប្រតិបត្តិព្រះធម៍ ដើម្បីឲ្យប្រជាជនយល់ដឹងពីប្រជាធិបតេយ្យនិងចូលរួមប្រកបដោយសីលធម៍។
ធនធានមនុស្ស បេះដូងស្រឡាញ់ជាតិនិងមានចំណេះដឹង
ឥរិយាបទនយោបាយ សុចរិតជាបាតគ្រឹះនៃគ្រប់ឥរិយាបទនយោបាយ។ មិនបំផ្លើសបំផ្លោង មិនញុះញុងអុចអាល មិនកុហកបោកប្រាស់ មិនលាបពណ៍អ្នកដទៃ គឺធ្វើតែសកម្មភាពដែលយល់ថា ត្រឹមត្រូវស្របតាមឧត្តមគតិក្នុងការជួយអ្នកដទៃ។
យើងបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យ មានន័យថាយើងគាំទ្រគំនិតរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យនិងលក្ខណៈទាំង៤ខាងលើរួមមាន គោលដៅ ចំណុចចាប់ផ្តើម ធនធានមនុស្ស និង ឥរិយាបទនយោបាយ។
អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនដែរ ប្រាប់ ឬ ណែនាំឲ្យក្រុមគ្រួសារ មិត្តភក្រ័្ក បោះឆ្នោត ឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដោយគ្មានយល់អ្វីសោះឡើយ ប៉ុន្តែពួកគេប្រាប់ឲ្យក្រុមគ្រួសារ មិត្តភក្រ័្កស្តាប់ការពន្យល់អំពីគំនិតឬ ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើម្បីយល់រួច គាំទ្រគំនិតនោះ។
ទាល់តែយល់សិនចាំបោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ព្រោះគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យស្វែងរកការគាំទ្រគំនិត។ កាលណាយើងគាំទ្រគំនិតរបស់គណបក្សប្រជាធិបតេយ្យ នោះយើងនឹងទៅបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ សន្លឹកឆ្នោតដែលបោះឆ្នោតគាំទ្រគណបក្ស ប្រជាធិបតេយ្យបង្ហាញថាអ្នកបោះឆ្នោតយល់ស្របនិងគាំទ្រគំនិត ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ។ យើងធ្វើនយោបាយដោយចំណុចចាប់ផ្តើមគឺពន្យល់ដើម្បីស្វែងរកការគាំទ្រគំនិតឲ្យបាន ចាប់ពី៥០%+១ឡើងទៅដើម្បីឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ប្រជាជនដែលយល់និងគាំទ្រគំនិត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលរួមជាកម្លាំងកាយ កម្លាំងប្រាជ្ញា និង កម្លាំងថវិកា ហើយ បោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
មកដល់ត្រង់ចំណុចនេះអ្នកប្រាកដជាយល់ពីអត្ថន័យនៃ ការស្វែងរកសន្លឹកឆ្នោត និងការស្វែងរកការគាំ ទ្រគំនិត។ មនុស្សមួយចំនួនយល់ពីអត្ថន័យនៃការស្វែងរកសន្លឹកឆ្នោត និង ការស្វែងរកការគាំទ្រគំនិត បាននិយាយថានឹងមិនទៅបោះឆ្នោតទេ ប្រសិនបើគ្មានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
Subscribe to:
Posts (Atom)