ទស្សនៈលោកRousseau ចំពោះប្រជាធិបតេយ្យ
គោលការណ៍នៃប្រជាធិបតេយ្យគឺប្រជាជនទាំងមូលជាម្ចាស់នៃអធិបតេយ្យហើយប្រជាជនជាអ្នក ប្រើប្រាស់អធិបតេយ្យនោះ។ប្រជាជនអាចប្រើប្រាស់អធិបតេយ្យតាមរយៈការបង្កើតច្បាប់។ច្បាប់ជា ប្រភពនៃសេរីភាពហើយប្រភពនៃច្បាប់គឺជាឆន្ទៈទូទៅរបស់ប្រជាជនទាំងអស់។លោកRousseau បានលើកជាឧទាហរណ៍ថាប្រសិនបើរដ្ឋមួយមានប្រជាពលរដ្ឋចំនួន១០,០០០នាក់នោះសមាជិកម្នាក់ៗ នៃរដ្ឋនោះមានចំណែក១/១០,០០០នៃអំណាចកំពូល។ច្បាប់ជាឆន្ទៈទូទៅរបស់ប្រជាជនទាំងអស់ ដូច្នេះច្បាប់ត្រូវធ្វើឡើងក្នុងគោលដៅទូទៅសម្រាប់គោលការណ៍ធំៗដែលជាកិច្ចការរបស់រដ្ឋាភិបាល។ ច្បាប់សម្រាប់ប្រជាជនទាំងអស់យកទៅអនុវត្ត។ ច្បាប់ដែលប្រជាជនមិនបានអនុម័ត ពុំមែនជាច្បាប់ទេ ហើយបើរាស្រ្តមិនបានអន្តរាគមន៍ដោយផ្ទាល់យ៉ាងហោចណាស់ក៍មានប្រជាមតិទទួលស្គាល់យល់ព្រម ពីប្រជារាស្ត្រដែរ។
លោក Rousseau គិតថាច្បាប់មិនអាចមានគ្រោះថ្នាក់ចំពោះសេរីភាពរបស់បុគ្គលទេព្រោះច្បាប់សម្រេច ដោយមនុស្សទាំងអស់គ្នាហើយអនុវត្តន៍ចំពោះមនុស្សទាំងអស់គ្នាដូច្នេះមិនមានបច្ច័យណាមួយដែល មនុស្ស ទាំងអស់សម្រេចអ្វីមួយដែលឲ្យទោសដល់មនុស្សទាំងអស់នោះទេ។
ប្រទេសដែលតូចហើយមានប្រជាជនតិចគេអាចអនុវត្តប្រជាធិបតេយ្យដោយផ្ទាល់បានតែប្រទេសដែល មានប្រជាជនយ៉ាងច្រើននោះគេពិតជាពិបាកអនុវត្តប្រព័ន្ធប្រជាធិបតេយ្យដោយផ្ទាល់ណាស់។ ចំពោះបញ្ហានេះលោក Rousseau បានលើកឡើងនុវអនុសាសន៍បច្ចេកទេសមួយចំនួន៖
- ច្បាប់ដែលសំខាន់ៗរបស់រដ្ឋត្រូវតែប្រជារាស្រ្តសម្រេចតាមរយៈការធ្វើប្រជាមតិ
- ចំពោះបញ្ហាដែលមិនសំខាន់គេអាចប្រគល់ឲ្យអ្នកតំណាងរាស្រ្ត។
- ការជ្រើសរើសអ្នកតំណាងរាស្រ្តត្រូវកម្រិតពេលវាលា ពីព្រោះអ្នកតំណាងរាស្រ្តដែលត្រូវបានគេជ្រើសរើសច្រើនលើកច្រើនសារ នោះនឹងមានមុខរបបជាអ្នកតំណាងរាស្រ្តជាមិនខាន។
- ត្រូវបង្កើតច្បាប់ដាក់ទោសចំពោះអ្នកតំណាងរាស្រ្តដែលមិនគោរពតាមឆន្ទៈរបស់ប្រជាជន និងមិនបានអនុវត្តតាមកម្មវិធីរបស់ខ្លួន។
នៅពេលដែលច្បាប់ត្រូវបានអនុម័តតាមរយៈមនសិការរបស់ប្រជាពលរដ្ឋទាំងមូល ច្បាប់ត្រូវតែ យកទៅអនុវត្តយ៉ាងតឹងរឹងជាទីបំផុត។បើច្បាប់មិនអាចអនុវត្តចំពោះមនុស្សទាំងអស់នោះមិន មែនប្រជាធិបតេយ្យឡើយ។រដ្ឋាភិបាលជាអ្នកប្រតិបត្តិច្បាប់ដែលប្រជាជនជាអធិបតី។អធិបតេយ្យ របស់ប្រជាជនស្ថិតនៅក្នុងអំណាចនិតិបញ្ញត្តិដែលជាអំណាចធ្វើច្បាប់និងលប់ច្បាប់។
របបនយោបាយ
របបប្រជាធិបតេយ្យជារបបមួយដែលល្អឥតខ្ចោះ ប្រសិនបើរបបនយោបាយនោះអាចធ្វើឲ្យអំណាច និតិបញ្ញត្តិនិងអំណាចប្រតិបត្តិមាន Checks and Balances។ លោក Rousseau យល់ឃើញថា បើប្រជារាស្រ្តមានការយល់ដឹងខ្ពស់ ទើបប្រជាធិបតេយ្យមានដំណើរការទៅល្អ។រដ្ឋាភិបាល ប្រជាធិបតេយ្យជារដ្ឋាភិបាលសម្រាប់ប្រជារាស្រ្តដែលជាបញ្ញាជន មានន័យថាមិនមែនរដ្ឋាភិបាលសម្រាប់ មនុស្សឬពលរដ្ឋល្ងង់ទេ។
មេប៉ូលីសស្រីជនជាតិប្រេស៊ីលម្នាក់ដែលបានធ្វើជាប្រធានប៉ូលលីសជាង១៧ឆ្នាំមកហើយបានមាន ប្រសាសន៍ថា៖ហេតុអ្វីបានជាខ្ញុំធ្វើជាមេប៉ូលីស? ពីព្រោះខ្ញុំពិតជាជឿថារបបប្រជាធិបតេយ្យពិត ប្រាកដត្រូវការការអនុវត្តច្បាប់ដ៍ខ្លាំងខ្លាមួយដោយហេតុនេះហើយខ្ញុំបានខិតខំធ្វើការយ៉ាងខ្លាំង ពីព្រោះ ក្នុងនាមជាសមាជិកនៃអ្នកអនុវត្តច្បាប់របស់រដ្ឋាភិបាល ខ្ញុំត្រូវការការពារប្រជាជនខ្ញុំ យើងត្រូវតែកែប្រែច្បាប់ឲ្យមានប្រសិទ្ធិភាពបើមិនអញ្ចឹងទេយើងមានប្រជាធិបតេយ្យតែនៅលើ ក្រដាសតែប៉ុណ្ណោះ។យើងត្រូវការការបង្ហាញពិតប្រាកដចំពោះការងាររបស់យើងការពារការងារនោះ ដើម្បីឲ្យមាន លទ្ធិប្រជាធិបតេយ្យពិតប្រាដក។(វិទ្យុVOAសំឡេងសហរដ្ឋអាមេរិច 06/April/2013)
និតិរដ្ឋជាប្រទេសដែលមានច្បាប់និងការអនុវត្តច្បាប់យ៉ាងតឹងរឹង។ច្បាប់ការពារនិងបំរើផលប្រយោជន៍ របស់ប្រជាជនទូទៅទាំងអស់គ្នាព្រោះច្បាប់ត្រូវបានបង្កើតឡើងដោយប្រជាជនឬតំណាងពិតប្រាកដ របស់ប្រជាជន។ដូច្នេះការអនុវត្តតាមច្បាប់បានត្រឹមត្រូវគឺជាការការពារនិងបំរើផលប្រយោជន៍របស់ ប្រជាជននៅក្នុងប្រទេសទាំងអស់គ្នា។ភាពធូរលុងក្នុងការអនុវត្តច្បាប់ធ្វើឲ្យមនុស្សមួយក្រុមតូចដែល មានអំណាចនិងលុយកាក់នៅក្នុងប្រទេសទទួលបានផលលើសលប់តាមរយៈអំពើទុច្ចរិត ប៉ុន្តែបណ្តាល ឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនភាគច្រើនបំផុត។អ្នកដែលរស់នៅក្នុងប្រទេសនិតិរដ្ឋស្ថិត នៅក្រោម ច្បាប់ ទាំងអស់គ្នាដោយគ្មាននរណាម្នាក់អាចនៅក្រៅសំនាញ់ច្បាប់បានឡើយ។
មនុស្សមួយក្រុមតូចដែលស្ថិតនៅក្រៅសំនាញ់ច្បាប់អាចបំពានឬល្មើសច្បាប់ហើយគ្មានស្ថាប័នណាមួយ អាចដាក់ទ័ណ្ឌកម្មបានឡើយព្រោះគ្រប់ស្ថាប័នសំខាន់ៗដូចជា ប៉ូលីស ទាហាន ប្រព័ន្ធតុលាការ ជាដើម ត្រូវបានគ្រប់គ្រងដោយបក្ខពួករបស់ខ្លួនតាមរយៈអំណាចនិងលុយកាក់ នោះបណ្តាលឲ្យមានភាពធូរលុង ក្នុងការអនុវត្តច្បាប់។ កាលណាមានភាពធូរលុងក្នុងការអនុវត្តច្បាប់អ្នកដែលមានអំណាច អ្នកមានលុយ ស្រូបទាញ កេងប្រវ័ញ្ចជាតិ ហើយអ្នកដែលក្រីក្រគ្មានលុយគ្មានអំណាចជាអ្នករងគ្រោះ។
តើត្រូវធ្វើដូចម្តេចដើម្បីធ្វើឲ្យសង្គមក្លាយជាសង្គមនិតិរដ្ឋ? គឺត្រូវបំបែកអំណាចរដ្ឋ ឬ កាត់បន្ថយអំណាច អ្នកដឹកនាំ។ តើដើម្បីកាត់បន្ថយអំណាចរដ្ឋត្រូវធ្វើដូម្តេច? សម្រាប់ក្រុមសម្ព័ន្ធយល់ឃើញថាក្នុង កាលៈទេសៈកម្ពុជាបច្ចុប្បន្នត្រូវប្រើប្រាស់ យន្តការ៨ចំណុចដើម្បីកាត់បន្ថយអំណាចរដ្ឋ។
No comments:
Post a Comment