Saturday, March 18, 2017

ប្រជាជនមិនទាន់ស្គាល់ពីតួនាទីបក្ស និង រដ្ឋាភិបាល


កាលណាប្រជាជនមានទុក្ខលំបាក ហើយមាននរណាមកជួយដោះស្រាយទុក្ខលំបាកនោះ ប្រជាជននឹងដឹងគុណចំពោះអ្នកដែលបានមកជួយព្រោះ ការដឹងគុណជាផ្នត់គំនិតរបស់ខ្មែរ គឺ ផឹកទឹកត្រូវនឹកដល់ប្រភព ហូបផ្លែត្រូវនឹកដល់អ្នកដាំ។ពាក្យស្លោកសម្រាប់ឃោសនាបោះឆ្នោត របស់គណបក្សប្រជាជន៖ទីណាមានទុក្ខលំបាកទីនោះមានគណបក្សប្រជាជនកម្ពុជាជួយ ដោះស្រាយ។ អ្នកដែលតែងមកជួយពេលប្រជាជនជួបទុក្ខលំបាកនៅពេលមានទឹកជំនន់ គឺមានតែគណបក្សប្រជាជន។ ដូច្នេះប្រជាជនត្រូវដឹងគុណគណបក្សប្រជាជន។ មន្រ្តីនិង អ្នកគាំទ្រគណបក្សប្រជាជនតែងនិយាយដូចៗគ្នាថា  គណបក្សប្រឆាំងបានតែថា មិនដែរធ្វើអ្វីសោះសម្រាប់ប្រជាជន ពេលប្រជាជនជួបទុក្ខលំបាក មិនដែរឃើញមុខគណបក្ស ប្រឆាំងមកជួយ ឃើញតែគណបក្សប្រជាជន ហើយគណបក្សប្រឆាំងពេលបោះឆ្នោត ទើបមកសន្យា ដូច្នេះសូមបងប្អូនមេត្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនដែលតែងតែ មកជួយបងប្អូនជានិច្ចពេលបងប្អូនជួបទុក្ខលំបាកនៅក្នុងប្រទេសមួយមានរដ្ឋាភិបាលស្របច្បាប់តែ១ ហើយគណបក្សនយោបាយគ្មានសិទ្ធិ ប្រមូលចំណូលថវិកាជាតិដូចជាពន្ធដារ ថ្លៃឈ្លួលទ្រព្យសម្បត្តិរដ្ឋ ខ្ចីលុយនិងទទួលយកជំនួយ ពីរដ្ឋាភិបាលបរទេសក្នុងការធ្វើផ្លូវ ស្ពានជាដើមបានទេ គឺមានតែរដ្ឋាភិបាលស្របច្បាប់ តែមួយគត់ដែលមានសិទ្ធិទាំងនោះ។ ម៉្យាងវិញទៀត ថវិការជាតិមិនត្រូវបានចាក់ចែងឲ្យ គណបក្សនយោបាយយកទៅអភិវឌ្ឍន៍ប្រទេសបានទេគឺមានតែរដ្ឋាភិបាលតែប៉ុណ្ណោះ។ សមាជិកគណបក្សនយោបាយ ដែលជាសមាជិករដ្ឋសភា ឬ ព្រឹទ្ធិសភាអាចទទួលបាន ប្រាក់ខែពីរដ្ឋសភា និង  ព្រឹទ្ធសភាក្នុងមុខងាររបស់ពួកគេជាអ្នកតំណាងរាស្រ្ត ឬ សមាជិក ព្រឹទ្ធិសភា។ ម៉្យាងវិញទៀត មន្រ្តីរាជការ ប៉ូលីស ទាហាន ស្ថិតនៅក្រោមរដ្ឋាភិបាល មិនមែន ស្ថិតនៅក្រោមការអំណាចរបស់គណបក្សនយោបាយទេ។ សរុបមក គណបក្សនយោបាយ គ្មានសិទ្ធិប្រមូលចំថវិការជាតិ និង ទទួលថវិការទាំងនោះយកទៅអភិវឌ្ឍន៍ប្រទេសទេ ហើយគ្មានសិទ្ធិត្រួតត្រា មន្រ្តីរាជការប៉ូលីសទាហាននោះទេ គឺមានតែរដ្ឋាភិបាលស្របច្បាប់ តែប៉ុណ្ណោះ ។

ប្រធានាធិបតី​កូស្តារីកា​មិន​ចង់​ឲ្យ​គេ​ចារ​ឈ្មោះ​នៅលើ​ស្ពានថ្នល់ ឬ​តាំងរូបថត​នៅទី​សាធារណៈ


នៅថ្ងៃពុធ​ទី ២៥ មិថុនា ប្រធានាធិបតី​របស់​ប្រទេស​កូស្តារីកា លោក ល្វី ហ្គីយ៉េម៉ូ សូលីស បាន​ចេញ​ក្រឹត្យ​មួយ ដោយ​បានហាម​មិន​ឲ្យ​គេ​ចារ​ឈ្មោះ​របស់លោក នៅ​លើ​ស្ពាន ផ្លូវថ្នល់ ឬ​អគារ​សាធារណៈ ដូចជា​ទម្លាប់​ដែល​ប្រមុខ​រដ្ឋាភិបាល​មុនៗ​បាន​ធ្វើ។ លោកប្រធានាធិបតី​កូស្តារីកា​បាន​ពន្យល់ថា សមិទ្ធិផល​របស់​រដ្ឋាភិបាល គឺ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ទាំងមូល គឺ​មិន​មែន​របស់​រដ្ឋាភិបាល ឬ​របស់​មេដឹកនាំ​ណាមួយនោះទេ។

ប្រធានាធិបតី​កូស្តារីកា​បាន​បង្កើត​ភាពភ្ញាក់ផ្អើល ដោយ​លោក​បាន​ប្រកាន់​ឥរិយាបទ​ខុស​ពី​មេដឹកនាំ​មុនៗ។ កាលពី​ថ្ងៃ​ពុធ លោក​បាន​ចុះ​ក្រឹត្យ​មួយ ហាម​ មិន​ឲ្យ​គេ​យក​ឈ្មោះ​របស់​លោក​​ទៅ​ចារ​នៅលើ​ស្ពានថ្នល់ លើ​អគារ​សាធារណៈ ឬ​មួយ​ក៏​លើក​តាំង​បង្ហាញ​រូបថត​របស់​លោក នៅ​កន្លែង​សាធារណៈ ​ដូចដែល​មេដឹក​ប្រទេស​ផ្សេងទៀត​ធ្លាប់​ធ្វើ​ជា​ទម្លាប់​នោះទេ។

ការគោរព​បូជា​ដល់​ប្រធានាធិបតី ចប់​ហើយ។ យ៉ាងហោចណាស់ ក៏​នៅក្នុង​អាណត្តិ​របស់ខ្ញុំ​ដែរ។ នេះ​ជា​ការថ្លែង​របស់​លោក​ល្វី ហ្គីយ៉េម៉ូ សូលីស ទៅកាន់​អ្នកកាសែត បន្ទាប់​ពីលោក​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​រដ្ឋាភិបាល។ តាម​លោក​ប្រធានាធិបតី​កូស្តារីកា ការដាក់ឈ្មោះ​របស់លោក នៅលើ​ស្ពាន ថ្នល់ ឬ​លើ​អគារ​សាធារណៈ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​មាន​គំនិត​យល់​ច្រលំ យល់ខុស ព្រោះថា សមិទ្ធិផល​ទាំងឡាយ​ចេញពី​ប្រទេស​ទាំងមូល គឺ​មិនមែន​ចេញ​មក​ពី​រដ្ឋាភិបាល ឬ​បុគ្គល​ពិសេស​ណាមួយទេ។

ជាមួយ​នឹង​ការប្រកាស និង​ចុះ​ក្រឹត្យ​ថ្មីនេះ លោក​ ប្រធានាធិបតី​កូស្តារីកា​​បាន​បង្ហាញ​ពី​របៀប​ដឹកនាំ​ខុសប្លែក ពី​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត។ នៅមួយខែ​ក្រោយ ចូល​កាន់តំណែង​ជា​ប្រធានាធិបតី លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស បាន​ធ្វើ​នយោបាយ ទៅតាម​ការសន្យា​ដែល​លោក​ធ្លាប់​បាន​ធ្វើ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ដើមឆ្នាំនេះ។ នៅក្នុង​ពេល​ឃោសនា​រកសំឡេង​ឆ្នោត លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស ធ្លាប់​បាន​សន្យា​ថា នឹងមាន​តម្លាភាព និង​កាត់បន្ថយ​ចំណាយ​រដ្ឋាភិបាល ដែល​មិន​ចាំបាច់។

ការងារ ភាពចំរុងចំរើន និង​សុភមង្គល គឺ​ជា​ពាក្យ​ស្លោក របស់​គណបក្ស​សកម្មភាព​ប្រជាជន​របស់​លោក ដែល​បាន​អូសទាញ​ប្រជាជន​ឲ្យ​គាំទ្រ​លោក​យ៉ាង​ក្រាសក្រែល។ ដោយមក​ពី​ឃើញ​មានការគំាទ្រ​ច្រើន​អនេក​របស់​ប្រជាជន​ទៅលើ​លោក សូលីស បេក្ខជន​ប្រជែង​របស់​លោក សូលីស មក​ពី​គណបក្ស​កាន់អំណាច​បាន​បោះបង់​ចោល​យុទ្ធនាឃោសនា​បោះឆ្នោត។ ទោះបី​ជា​គូប្រជែង​បាន​រត់ចោល​សមរភូមិ លោក សូលីស នៅតែ​បន្ត​ឃោសនា​រហូត​ដល់​ថ្ងៃ​ចុងបញ្ចប់។ លទ្ធផល​បោះឆ្នោត​បាន​បង្ហាញ​ថា លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស បាន​ទទួល​សំឡេង​គំាទ្រ ៧៨ភាគរយ ដែល​ចំនួន​នេះ ខ្ពស់ មិន​ធ្លាប់​មាន​កន្លងមក នៅ​កូស្តារីកា។

មុន​នឹង​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី នៅ​ខែ​ឧសភា លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស ជា​អ្នកនយោបាយ​ដែល​គេមិនសូវ​ស្គាល់​ឈ្មោះ នៅ​កូស្តារីកា។ លោក​ធ្លាប់​បម្រើការ​នៅក្នុង​គណបក្ស​កាន់អំណាច ប៉ុន្តែ បន្ទាប់ពី​រិះគន់​ពី​ភាពមិនប្រក្រតី នៅក្នុង​ពេលបោះឆ្នោត របស់​គណបក្ស​កាន់អំណាច លោក​បាន​ចាកចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ ឈ្មោះ សកម្មភាព​ប្រជាជន នៅ​ឆ្នាំ ២០០៥។ តាមអ្នកជំនាញ ការសន្យា​លុបបំបាត់​អំពើពុករលួយ និង​ភាពក្រីក្រ​របស់​គណបក្ស​លោក​សូលីស​បាន​អូសទាញ​ប្រជាជន​ដែល​ធ្លាប់​រារែក ឲ្យ​ទៅបោះឆ្នោត។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស រឹត​តែ​ទទួល​បាន​ការស្រឡាញ់​ចូលចិត្ត​ពី​ប្រជាជន គឺ​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​បាន​សន្យា​ថា លោក​នឹង​មិន​ដំឡើង​ពន្ធ​ទេ ដរាបណា​លោក​មិន​អាច​ស្តារ​ការជឿទុក​របស់​ប្រជាជន​ទៅលើ​រដ្ឋាភិបាល​វិញបាន។

ការយកចិត្ត​ទុកដាក់ និង​ដាក់​ខ្លួន​ឲ្យ​សាមញ្ញ បាន​ធ្វើ​ឲ្យ​លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស ទទួល​បាន​ប្រជាប្រិយភាព និង​ក្លាយ​ជា​ប្រធានាធិបតី​ដែល​ស្និទ្ធស្នាល​នឹង​ប្រជាជន​ជាងគេ។ អតីត​ប្រវត្តិវិទូ និង​ជាឪពុក​របស់​កូន ៦នាក់ លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស ប្រាថ្នា​ឲ្យមាន​ការផ្លាស់ប្តូរ ទៅតាម​ការទន្ទឹង​ចង់បាន​របស់​ប្រជាជន។ លោក​ថែម​ទាំង​សន្យា​ធ្វើ​នយោបាយ​ណា ដែល​រដ្ឋាភិបាល​មុនៗ​មិន​បានធ្វើ​កន្លងមក។

កូស្តារីកា​ត្រូវ​គេ​ចាត់ទុក​ជា​ប្រទេស​ស៊្វីស នៅ​អាមេរិក​កណ្តាល។ ចាប់តាំងពី​រំដោះខ្លួន​ពី​អាណានិគម​អេស្ប៉ាញ នៅ​ឆ្នាំ ១៨២១ ប្រទេស​នេះ​ប្រកាន់​អព្យាក្រិត​ភាព និង​បាន​ក្លាយ​ជា​ប្រទេស​ទីមួយ នៅក្នុង​ពិភពលោក ដែល​មាន​រដ្ឋធម្មនុញ្ញ​លុប​ចោល មិន​ឲ្យ​ប្រទេស​មាន​កងទ័ព។ គ្មាន​កងទ័ព និង​ផ្តោតថវិកា​តែ​ទៅលើ​ការអប់រំ សុខភាព និង​ការពារ​បរិស្ថាន កូស្តារីកា បាន​ប្រកាន់​ជំហរ​នយោបាយ​ខុស​ពី​ប្រទេស​ដទៃ​ទៀត នៅ​តំបន់​អាមេរិកឡាទីន៕





ទឹកចិត្តរបស់ក្រុមអ្នករត់ម៉ូតូកង់បីដែលជាអ្នកគាំទ្រLDP

Related image
ខ្សឹបដាក់ហ្វេសប៊ុក!
ក្រោយពីដឹងរឿងមួយរបស់ក្រុមអ្នករត់ម៉ូតូកង់បីដែលជាសមាជិក ជាអ្នកស្ម័គ្រចិត្ត និងជា
អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ខ្ញុំអត់ទ្រាំក្នុងការនិយាយមិនបាន។

ក្រុមអ្នករត់ម៉ូតូកង់បីដែលមានគ្នាប្រមាណជាដប់នាក់ បានសម្រេចថា នឹងចំណាយពេល ពីរថ្ងៃក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដើម្បីចូលរួមឃោសនាបោះ ឆ្នោតចល័តក្នុងរាជធានីភ្នំពេញ និងចល័តទៅបណ្តាស្រុកនានាជុំវិញរាជធានីភ្នំពេញ។
អ្វីដែលធ្វើអោយខ្ញុំស្ងើចសរសើរ និងគោរពទឹកចិត្តរបស់ពួកគាត់គឺ ពួកគាត់សម្រេចថា នឹងដកលុយមួយថ្ងៃមួយម៉ឺនរៀលពីឥឡូវទៅ ដើម្បីយកលុយនេះចំណាយចាក់សាំង និង ជាពិសេសទុកអោយប្រពន្ធកូនរបស់គាត់នៅថ្ងៃសៅរិ៍ និងអាទិត្យដែលពួកគាត់អត់បាន ចេញរត់ម៉ូតូកង់បី ព្រោះជាប់ចេញឃោសនាបោះឆ្នោត។ ចំពោះអ្នកណាដែលមានប្រពន្ធ យល់ពីអិលឌីភីដែរ មិនសូវពិបាកទេ តែចំពោះអ្នកដែលមានប្រពន្ធមិនយល់ពីអិលឌីភី វិញ ហ៊ឺ.......!!!! យ៉ាប់តិចហើយ!!!
តើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរ? មានអ្វីដែលត្រូវចូលរួមជាមួយពួកគាត់ទេ?
https://web.facebook.com/ldpbunthoeurn.chhoeuy/posts/10200578520599995?comment_id=5519490&offset=0&total_comments=6&notif_t=feed_comment_reply&_rdr

Friday, March 17, 2017

ទឹកចិត្តនៃការចូលរួមរបស់អ្នកយល់សម្ព័ន្ធ

Image may contain: 1 person, outdoor






រូបភាពខាងក្រោម គឺជាផ្ទះ និងថវិកាសម្រាប់មូលនិធិទ្រទ្រង់សម្លេងជួងសម្ព័ន្ធដើម្បីប្រជា
ធិបតេយ្យដែលអ្នកស្មគ្រ័ចិត្តយើងកាត់ពីមាត់ពង្រាត់ពីកយកមកចូលក្នុងកម្មវិធីសម្លេងជួង សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងវត្ថុបំណងអោយកូនខ្មែរដដទៃទៀតបានយល់ដូចគាត់ ដែរ ទើបអាចជួយប្រទេសជាតិយើងបាន។

គាត់ត្រូវហូបអត់ហូបឃ្លាន ឫរស់នៅផុតមុខផុតក្រោយចំនួនមួយខែ ដើម្បីដកលុយ ៤៨០០០រៀលបង់មូលនិធីទ្រទ្រង់សម្លេងជួងសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យដែ...លអ្នកកំពុងតែ ស្តាប់រាល់ថ្ងៃ និងបានជាប្រយោជន៍រាល់ថ្ងៃដែរ។

គាត់បង់មួយឆ្នាំម្តងដើម្បីជួយទ្រទ្រង់កម្ម វិធីខាងលើអោយដំណើរការជារៀងរហូត និងបានជាប្រយោជន៍ដល់អ្នកស្តាប់ដែលអាច ជា អ្នក។

តែដើរមើលតាមភូមិចុះ ចន្លោះម៉ោង ២-៣ រសៀល បើទោះជាទំនេរក៏មិនខ្ចីបើកវិទ្យុស្តាប់ ដែរ អញរកចៃ អញលេងបៀរ អញលេងឡូតូ អញផឹកស្រា...វិញល្អជាង........

គិតទៅដល់ទឹកចិត្តអ្នកស្មគ្រ័ចិត្តរបស់ពួកយើងជាមួយនឹងភាពអសកម្មរបស់ប្រជាពលរដ្ឋ ខ្មែរ ខ្ញុំចង់តែស្ទះទៅដាក់ពួកគាត់ពីរបីដំបងម្នាក់ទេ ហើយប្រាប់គាត់ថា ភាពពភ្លើ ភាព មិនដឹងខ្យល់អី ភាពមិនខ្វាយមិនខ្វាល់អំពីនយោបាយ អំពីសង្គមជាតិរបស់អ្នក........
គឺវាងាប់ដល់ នកដទៃ ព្រោះពួកយើងត្រូវបោះឆ្នោតសម្រេចវាសនាប្រទេសជាតិ និងពូជសាសន៍យើងរួមគ្នា អ្នកដឹងអត់? អ្នកយល់អត់? ពីរបីកភ្លៀងម៉ោក............ៗៗៗៗ បន្ទាប់មកម្ចាសជ្រូកដឹកដៃចូលប៉ុស្តិ៍ប៉ូលីស........

ម្យ៉ាងវិញទៀត អ្នកដែលមានវត្តមាននៅក្នុងហ្វេសប៊ុកនេះ ខ្ញុំដឹងថា អ្នកមានលទ្ធភាព ច្រើនឆ្ងាយលើសពីអ្នកស្មគ្រ័ខាងលើដែលជាមន្ត្រីរាជការនៅតាមស្រុកស្រែចំការ តែ គាត់បានធ្វើការងារដែលជាកាតព្វកិច្ចរបស់គាត់បានល្អប្រសើរលើសអ្នក។ បើអ្នកមិនចេះ ខ្មាស់គាត់ ក៏គួរតែអ្នកចេះខ្មាស់ខ្លួនឯងផង។ គាត់ក្រជាងអ្នក តែគាត់នៅតែខិតខំស្រវ៉េ ស្រវ៉ាជួយសង្គមជាតិមួយដែលមានអ្នក និងក្រុមគ្រួសារអ្នកនៅក្នុងនោះដែរ។

បើអ្នកគ្មានសង្គមសម្រាប់អោយអ្នកបឺតជញ្ជក់ តើអ្នកនឹងចិញ្ចឹមជីវិតបានសុខស្រួលដូច សព្វថ្ងៃដូចម្តេចនឹងកើត?

បំពុលក្រោមរូបភាពបំប៉ន


បំផ្លាញក្រោមរូបភាពនៃការកសាង


សម្លាប់ក្រោមរូបភាពនៃការជួយសង្រ្គោះ