កាលណាប្រជាជនមានទុក្ខលំបាក
ហើយមាននរណាមកជួយដោះស្រាយទុក្ខលំបាកនោះ ប្រជាជននឹងដឹងគុណចំពោះអ្នកដែលបានមកជួយព្រោះ
ការដឹងគុណជាផ្នត់គំនិតរបស់ខ្មែរ គឺ ផឹកទឹកត្រូវនឹកដល់ប្រភព
ហូបផ្លែត្រូវនឹកដល់អ្នកដាំ។ពាក្យស្លោកសម្រាប់ឃោសនាបោះឆ្នោត របស់គណបក្សប្រជាជន៖ទីណាមានទុក្ខលំបាកទីនោះមានគណបក្សប្រជាជនកម្ពុជាជួយ
ដោះស្រាយ។
អ្នកដែលតែងមកជួយពេលប្រជាជនជួបទុក្ខលំបាកនៅពេលមានទឹកជំនន់ គឺមានតែគណបក្សប្រជាជន។
ដូច្នេះប្រជាជនត្រូវដឹងគុណគណបក្សប្រជាជន។ មន្រ្តីនិង អ្នកគាំទ្រគណបក្សប្រជាជនតែងនិយាយដូចៗគ្នាថា គណបក្សប្រឆាំងបានតែថា
មិនដែរធ្វើអ្វីសោះសម្រាប់ប្រជាជន ពេលប្រជាជនជួបទុក្ខលំបាក មិនដែរឃើញមុខគណបក្ស
ប្រឆាំងមកជួយ ឃើញតែគណបក្សប្រជាជន ហើយគណបក្សប្រឆាំងពេលបោះឆ្នោត ទើបមកសន្យា
ដូច្នេះសូមបងប្អូនមេត្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនដែលតែងតែ មកជួយបងប្អូនជានិច្ចពេលបងប្អូនជួបទុក្ខលំបាក។ នៅក្នុងប្រទេសមួយមានរដ្ឋាភិបាលស្របច្បាប់តែ១
ហើយគណបក្សនយោបាយគ្មានសិទ្ធិ ប្រមូលចំណូលថវិកាជាតិដូចជាពន្ធដារ
ថ្លៃឈ្លួលទ្រព្យសម្បត្តិរដ្ឋ ខ្ចីលុយនិងទទួលយកជំនួយ
ពីរដ្ឋាភិបាលបរទេសក្នុងការធ្វើផ្លូវ ស្ពានជាដើមបានទេ គឺមានតែរដ្ឋាភិបាលស្របច្បាប់
តែមួយគត់ដែលមានសិទ្ធិទាំងនោះ។ ម៉្យាងវិញទៀត ថវិការជាតិមិនត្រូវបានចាក់ចែងឲ្យ
គណបក្សនយោបាយយកទៅអភិវឌ្ឍន៍ប្រទេសបានទេគឺមានតែរដ្ឋាភិបាលតែប៉ុណ្ណោះ។
សមាជិកគណបក្សនយោបាយ ដែលជាសមាជិករដ្ឋសភា ឬ ព្រឹទ្ធិសភាអាចទទួលបាន ប្រាក់ខែពីរដ្ឋសភា
និង ព្រឹទ្ធសភាក្នុងមុខងាររបស់ពួកគេជាអ្នកតំណាងរាស្រ្ត
ឬ សមាជិក ព្រឹទ្ធិសភា។ ម៉្យាងវិញទៀត មន្រ្តីរាជការ ប៉ូលីស ទាហាន
ស្ថិតនៅក្រោមរដ្ឋាភិបាល មិនមែន ស្ថិតនៅក្រោមការអំណាចរបស់គណបក្សនយោបាយទេ។ សរុបមក
គណបក្សនយោបាយ គ្មានសិទ្ធិប្រមូលចំថវិការជាតិ និង
ទទួលថវិការទាំងនោះយកទៅអភិវឌ្ឍន៍ប្រទេសទេ ហើយគ្មានសិទ្ធិត្រួតត្រា
មន្រ្តីរាជការប៉ូលីសទាហាននោះទេ គឺមានតែរដ្ឋាភិបាលស្របច្បាប់ តែប៉ុណ្ណោះ ។
No comments:
Post a Comment