យោងតាមCIA
របស់អាមេរិច ជនជាតិវៀតណាមនៅប្រទេសកម្ពុជាមានចំនួន៥%នៃចំនួន
ប្រជាជនសរុបជាង១៤លាននាក់។ ដូច្នេះ ជនជាតិវៀតណាមនៅប្រទេសកម្ពុជាមានចំនួន
ប្រហែលជាង៧០ម៉ឺននាក់ នេះបើយោងតាម CIA។
អ្នកគាំទ្រគណបក្សប្រឆាំងនៅបរទេស
មួយចំនួនតែងអះអាងពីតួលេខនៃជនជាតិវៀតណាមនៅស្រុកខ្មែរខុសៗគ្នា អ្នកខ្លះថាមាន
២លាននាក់ អ្នកខ្លះថាមាន៣លាននាក់ ហើយអ្នកខ្លះទៀតថាមាន៤លាននាក់ ប៉ុន្តែការអះអាង
ទាំងនោះគ្មានវត្ថុតាង ឬ មូលដ្ឋានច្បាស់លាស់ដែលគួរឲ្យជឿទុកចិត្តបានទេ នោះគ្រាន់តែ
ជាការប៉ាន់ស្មានពីមនុស្សម្នាក់ទៅមនុស្សម្នាក់តែប៉ុណ្ណោះ។ ចំណែកឯខាង CIA របស់អាមេរិច មិនដឹងថា តើគេសំអាងលើអ្វីដែរទេ។
ប៉ុន្តែបើយើងមើលពីស្ថានភាពជាក់ស្តែង នៅភ្នំពេញ ទីរួមខេត្តព្រៃវែង អ្នកលឿង
កំពង់ឆ្នាំ និងខេត្តមួយចំនួនទៀតមានជនជាតិវៀតណាម មិនតិចទេ។ កាលពីប៉ុន្មានឆ្នាំមុន
តួរលេខដែលអ្នកព័ត៍មានផ្សាយដោយផ្អែកលើក្រសួង មហាផ្ទៃ
ជនជាតិវៀតណាមមានចំនួនជាង១០ម៉ឺនាក់ ប៉ុន្តែតួលេខនេះពិបាកជឿជាក់ដែរ។ បច្ចុប្បន្ន
ជនជាតិវៀតណាមភាគច្រើនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកាន់ក្នុងដៃ ហើយ
គេអាចសំគាល់បានតាមរយៈភាសា ដូចជា អត់សូវចេះនិយាយខ្មែរ ឬ និយាយខ្មែរ មិនច្បាស់
ដូច្នេះជាផ្លូវការជនជាតិវៀតណាមទាំងនោះត្រូវបានក្លាយជាជនជាតិខ្មែរទោះបីជាតាមវិធីស្របច្បាប់
ឬ ខុសច្បាប់ក្តី។
នៅកំឡុងពេលឃោសនាបោះឆ្នោត គណបក្សសង្រ្គោះជាតិក៍បានឃោសនាទាក់ទងនឹងជន
អន្តោប្រវេសន៍ខុសច្បាប់ដែរ។ នៅក្នុងក្បួនដង្ហែរដែលភាគច្រើនជាយុវជនបានស្រែកឃ្លា
ជាច្រើនទាក់ទងនឹងជនជាតិវៀតណាម ដូចជា ដូរៗ ដូរលេខយួន ដាក់លេខខ្មែរ ដូរស្រីយួន
ដាក់ស្រីខ្មែរ ពួកយួនធ្លាក់ទឹក ហៃអើៗ ដេញយួនចេញ ដេញយួនចេញ ។ មិនត្រឹមតែប៉ុណ្ណោះ
អ្នកដែលមានសម្បុរសហើយមិនគាំទ្រគណបក្សសង្រ្គោះជាតិត្រូវបានយុវជនសង្រ្គោះជាតិចោទ
ថាជាយួន។ នៅតាមការិយាល័យបោះឆ្នោតមួយចំនួន ដូចជាការិយាល័យបោះឆ្នោតមួយ នៅវត្តចំប៉ា
ខេត្តកណ្តាល អ្នកដែលត្រូវបានគេចោទថាជាយួនត្រូវបាន អ្នកទៅបោះឆ្នោតដទៃ
ទៀតរាប់រយនាក់ស្រែកដេញចេញពីការិយាល័យបោះឆ្នោត។ បញ្ហាជនអន្តោប្រវេសន៍បាន ធ្វើឲ្យ
ប្រជាជនងាកទៅគាំទ្រគណបក្សសង្រ្គោះជាតិព្រោះរដ្ឋាភិបាលមិនអាចទប់ស្កាត់ការហូរ
ចូលជនអន្តោប្រវេសន៍ខុសច្បាប់។ ជនអន្តោប្រវេសន៍វៀតណាម បោះឆ្នោតឲ្យគណបក្ស ប្រជាជន នោះវៀតណាមកាន់តែច្រើន
គណបក្សប្រជាជនបានសំឡេងឆ្នោតក៍កាន់តែ ច្រើនដែរ។ ប៉ុន្តែ
វត្តមានជនជាតិវៀតណាមកកាន់តែច្រើនធ្វើឲ្យប្រជាជនខ្មែរកាន់តែច្រើនលែង
គាំទ្រនិងឈប់បោះឆ្នោតឲ្យគណបក្សប្រជាជន ហើយទៅបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ
កាន់តែច្រើនទៅវិញ។
គណបក្សប្រជាជនអាចបានសំឡេងឆ្នោតពីជនជាតិវៀតណាមខ្លះ
ប៉ុន្តែគណបក្សប្រជាជន ក៍បាត់សំឡេងឆ្នោត
យ៉ាងច្រើនពីអ្នកដែលមិនពេញចិត្តវត្តមាននៃជនអន្តោប្រវេសន៍ ខុសច្បាប់ ឧទាហរណ៍
បក្សប្រជាជនបានសំឡេងឆ្នោតពីវៀតណាម១ តែបាត់សន្លឹកឆ្នោតពីខ្មែរ១០ទៅ
គណបក្សសង្រ្គោះជាតិក៍ដោយសារវៀតណាមដែរ។អ្នកគាំទ្រគណបក្សប្រជាជនមួយចំនួនខំ
ការពារចំពោះវត្តមាននៃជនជាតិណាមដោយលើកឡើងថា ជនជាតិវៀតណាមទាំងនោះមក
នៅប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ អ្នកខ្លះទៀតនិយាយថា កុំតែបានយួនមកជួយ កុំអីត្រូវ
ស្លាប់ក្នុងសម័យខ្មែរក្រហមអស់ហើយ កុំរើសអើងប្រកាន់ពូជសាសន៍ ហើយមានមួយចំនួនតូច
និយាយថាស្រុកខ្មែរគ្មានយួនទេ។ ទោះបីជាពួកគេខិតខំលាក់បំបាំងវត្តមានជនជាតិវៀតណាម
ខុសច្បាប់នៅកម្ពុជាយ៉ាងណាក៍មិនជិតដែរ ដូចសុភាសិតខ្មែរបានពោលថា
ដំរីស្លាប់យកចង្អេរ បាំងមិនជិតទេ ឬ គេមិនអាចយកក្រដាសខ្ចប់ភ្លើងបានទេ។
No comments:
Post a Comment